Tuesday, September 7, 2010

iPod Touch​ (+ Nano, Shuffle) បង្ហាញមុខសារជាថ្មីនាឆ្នាំ ២០១០

នៅមជ្ឈមណ្ឌល Yerba Buena ក្រុង San Francisco សហរដ្ធអាមេរិច ក្រុមហ៊ុន Apple បានបង្ហាញនូវផលិត សម្រាប់តន្រ្តីថ្មីៗ​របស់ខ្លួនដែលរាប់បញ្ចូលទាំង iPod touch, Nano, Shuffle រហូតដល់ Apple TV។
ផលិតផលដែលគេចាប់អារម្មណ៍បំផុតគឺ iPod Touch ។​​ iPod ស៊េរីថ្មីនេះមានការកែរលំអរពីរយ៉ាង​ដែលគួរឲ្យ កត់សំគាល់សម្រាប់ផលិតផលនេះគឺ Retina screen (បច្ចេកវិទ្យាអេក្រង់ថ្មីភ្លឺ​ច្បាស់ដែលមានលើ iPhone4) និង កាំមេរ៉ាពីមុខនិងក្រោយអាចថតរូបភាពនិងវីដឺអូរ​ប្រើសម្រាប់ជាមួយ Facetime កម្មវិធីថ្មីសន្ទនា​មើលឃើញមុខគ្នា តាមរយះ​ប្រព័ន្ធ​ Wifi។​​ ចំពោះអេក្រង់មានលក្ខណះសម្បត្តិដូចជា 960*640​ pixels ហើយខ្នាតអេក្រង់ 3.5" ដូច​និង iPhone4 ដែរ​។​ សម្រាប់កាំម៉េរាខាងក្រោយអាចផត​វីដឺអូរបាន 720p ប៉ុន្តែអាចថត​​រូបភាពបាន 960*720 pixels ចំនែកកាំម៉េរាខាងមុងអាចថតបានទំហំប៉ុន VGA និងមានកម្រាស់ក៏ស្តើងជាងមុន។


iPod Touch នេះបំពាក់ A4 processor និង​មានទំហំរហូតដល់​ 64GB ជាមួយនិង Sensor ដូចជា Gyro Accelerometer និង Microphone។​ ប៉ុន្តែយើងសង្កេតឃើញថាមិនមាន 3G និង​ GPS។​ ចំពោះកម្មវិធី Facetime អាចប្រើបានជាមួយ​​ iPod touch និង​ iPhone។​


Jobs បង្ហាញពីតម្លៃនៃ​ iPod ស៊េរីថ្មីបំផុត

លោក​ Jobs បញ្ជាក់ផងដែរថា iPod Touch ជាឧបករណ៍លេងហ្គេមលក់ដាច់ជាងគេ​បើប្រៀបនិង Nintendo និង Sony។​ ហើយកម្មវិធី iOS 4.2 សម្រាប់ iPad, iPod Touch និង​​ ទូរស័ព្ទ​ iPhone នឹងមានដាក់អោយ​ download នាខែវិច្ចិកាខាងមុខនេះ។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖

0 comments:

Post a Comment